លោកអ្នកនាងកញ្ញាជាទីមេត្រី, សាលាដំបូងរាជធានីភ្នំពេញ កំពុងតែជំនុំជម្រះក្ដី យុវជនចលនាមាតាធម្មជាតិ៥នាក់រួបមាន លោក ថុន រដ្ឋា លីចាន់ដារាវុត យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី។ តុលាការបានចោទប្រកាន់យុវជនទាំងនេះ ពីបទ” រួមគំនិតក្បត់ និង ប្រមាថព្រះមហាក្សត្រ"។យុវជនចលនាមាតាធម្មជាតិ ធ្លាប់បានជាប់ពន្ធនាគារ ម្ដងរួចមកហើយ ដោយសារតែសកម្មភាពការងាររបស់ពួកគេ ដែលធ្វើការងារ ការពារបរិស្ថាន និងធនធានធម្មជាតិ។សម្រាប់ការជំនុំជម្រះក្ដី នៅពេលនេះវិញ គេមិនទាន់ដឹងថា តើវាសនារបស់យុវជនទាំង៥នាក់ នឹងត្រូវតុលាការចាប់បញ្ជួនទៅឃុំឃាំងក្នុងពន្ធនាគារជាថ្មីទៀត ឬយ៉ាងណានៅឡើយទេ។ប្រសិនបើ យុវជនទាំង៥នាក់ ត្រូវតុលាការចាប់ដាក់ពន្ធនាគារជាថ្មីទៀត នៅពេលខាងមុខ តើពួកគេមានបណ្ដាំបែបណា?ជាបន្តទៅទៀតនេះ សូមអញ្ជើញ លោកអ្នកនាងកញ្ញាស្តាប់ កិច្ចសន្ទនា រវាង លោក លោក ទីន ហ្សាការីយ៉ាលោក ថុន រដ្ឋា លីចាន់ដារាវុត យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ដូចតទៅ៖ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖? Apple: https://kh.rfa.org/applepodcasts? Google: https://kh.rfa.org/googlepodcasts? Spotify: https://kh.rfa.org/spotifypodcasts? RFA: https://kh.rfa.org/podcasts—#វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #យុវជនកម្ពុជា #យុវជន #មាតាធម្មជាតិ #ភួនកែវរស្មី #សាន់ម៉ាឡា#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #HunManet #Youth
Podchaser is the ultimate destination for podcast data, search, and discovery. Learn More